There was an error in this gadget

This website "Cambodian Law" is a small contribution of the access to laws and regulations of Cambodia and hope it can help interested people getting more understanding of the existing laws and regulations, including policy and strategy of the government of Cambodia. most of the information is refer to the link of other website. I would like to sincerely thank for all valuable website where i linked to for allow me to do so for Cambodian people and other interested people.

Sunday, February 23, 2014

វិធីសាស្ដ្រកែលំអជីវភាពក្នុងរយៈពេល ៥ឆ្នាំ

មហា​សេដ្ឋី របស់​ហុង​កុង Li Ka-Shing

កំពូលអ្នកមាន  Li Ka-Shing (ហុងកុង)  បច្ចុប្បន្ន គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេ នៅ
អាស៊ី ដោយមានទ្រព្យសរុប ២៩,១ពាន់លានដុល្លារអាមេរិក នេះបើតាម Bloomberg ។ មានប្រវត្តិ
ជាកូនកំព្រា លោកបានប្រឹងប្រែង តស៊ូ ដើម្បីជីវិត និងដើម្បីភាពមានបាន។ ក្រោយមក Li Ka-Shing 
ក៏បានបង្កើត “អាណាចក្រ” Cheung Kong និង Hutchison Whampoa ទន្ទឹមនឹងការធ្វើជំនួញក្នុង
វិស័យជាច្រើន ចាប់ពីកំពង់ផែសមុទ្រ ប្រេងឧស្ម័ន លក់រាយ ទូរគមនាគមន៍ រហូតដល់អចលនទ្រព្យ។

ថ្មីៗនេះ គេហទំព័រ e27 បានចុះផ្សាយអត្ថបទមួយរបស់មហាសេដ្ឋី Li Ka-Shing ក្នុងនោះ លោកក៏ បានចែករំលែកអំពីវិធីសាស្ដ្រកែលំអជីវភាពក្នុងរយៈពេល ៥ឆ្នាំ។

ឧទាហរណ៍ ប្រសិន ប្រាក់ចំណូលប្រចាំខែរបស់អ្នក គឺ ២,០០០យ័ន (ប្រហែល ៣៣០ដុល្លារ) អ្នក
មានបំផុតនៅអាស៊ី លោក Li Ka-Shing ណែនាំថា ចូរបែងចែកប្រាក់នេះ ទៅជា ៥ចំណែក ៖
ខ្ទង់ប្រាក់ដំបូង (៦០០យ័ន/ ៩៨ដុល្លារ)  ប្រើសម្រាប់ការហូបចុកប្រចាំខែ។   អ្នកអាចចំណាយក្រោម 
២០យ័ន ក្នុងមួយថ្ងៃ។ ចូរហូបមី (ឬ នំបញ្ចុក) ពងទាស្ងោរមួយគ្រាប់ និងទឹកដោះគោមួយកែវ នៅ
ពេលព្រឹក។ ពេលថ្ងៃត្រង់ គឺហូបតែអាហារឆ្អិនស្រាប់ និងផ្លែឈើខ្លះ ដូចជាផ្លែចេកណាំវ៉ាជាដើម។ 
ចំណែកពេលល្ងាច គឺត្រូវចម្អិនអាហារដោយខ្លួនឯង និងហូបទឹកដោះគោមួយកែវ មុនពេលចូលគេង។ 
ការហូបចុកបែបនេះ អ្នកនឹងត្រូវប្រាក់ចំណាយអស់ត្រឹមតែ ពី ៥០០ ទៅ ៦០០យ័នប៉ុណ្ណោះ ក្នុងមួយ
ខែ។
 
ខ្ទង់ប្រាក់ទីពីរ (៤០០យ័ន/ ៦៥ដុល្លារ) គឺសម្រាប់រាប់អានមិត្តភ័ក្ដិ បង្កើតទំនាក់ទំនង។   ប្រការនេះនឹង
ផ្ដល់ផលល្អដល់អ្នកនៅពេលណាមួយ។   អ្នកអាចចំណាយ ១០០យ័ន ទៅលើទូរស័ព្ទ ក្នុងមួយខែ។ 
ទន្ទឹមនឹងនេះ អ្នកអាចចេញថ្លៃអ្វីមួយជំនួសមិត្តភ័ក្ដិ ម្ដង ឬពីរដង ក្នុងមួយខែ គឺអស់ប្រហែល ៣០០
យ័ន។ ក្នុងការរាប់អានមិត្តភ័ក្ដិ អ្នកគួរតែជ្រើសរើសមនុស្សដែលមានចំណេះដឹងច្រើន និងមានទ្រព្យ
ច្រើនជាងខ្លួន ឬមនុស្សដែលអាចជួយអ្នក ក្នុងការរកស៊ី និងការងារ។ ក្រោយរយៈពេលមួយឆ្នាំ ទំនាក់
ទំនងនេះ នឹងនាំមកនូវប្រយោជន៍យ៉ាងច្រើនដល់អ្នក។ 

ខ្ទង់ទីបី (៣០០យ័ន/៥០ដុល្លារ) គឺសម្រាប់បង្កើនចំណេះដឹង ។ ជារៀងរាល់ខែ ចូរចំណាយប្រហែល
ពី ៥០ ទៅ ១០០យ័ន ដើម្បីទិញសៀវភៅ។ ពេលមានសៀវភៅ អ្នកត្រូវអានខ្លឹមសារឱ្យបានច្បាស់
លាស់ និងដកស្រង់នូវមេរៀន និងយុទ្ធក្នុងនោះ។ បន្ទាប់ពីបានអាន អ្នកគួររៀបរាប់ឡើងវិញប្រាប់មិត្ត
ភ័ក្ដិ ដើម្បីលើកកំពស់ភាពជឿជាក់ និងបង្កើនទំនាក់ទំនង។ ក្រៅពីនេះ អ្នកក៏គួរចំណាយ ២០០យ័ន
សម្រាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ដើម្បីបំប៉នចំណេះដឹង និងជួបជុំក្រុមអ្នកមនុស្សដែលមាន
គំនិតដូចអ្នក។

ខ្ទង់ចំណាយទីបួន (២០០យ័ន/៣៣ដុល្លារ) គឺសន្សំសម្រាប់ទេសចរណ៍។ ចូរធ្វើឱ្យជីវិតរបស់អ្នក កាន់
តែមានន័យ ដោយការធ្វើដំណើរទៅលំហែកាយនៅតំបន់ទេសចរណ៍នានា យ៉ាងតិច ឱ្យបានម្ដង/ឆ្នាំ។ 

ខ្ទង់ចំណាយចុងក្រោយ (៥០០យ័ន/ ៨២ដុល្លារ) គឺសម្រាប់ការវិនិយោគ។ ដំបូងគឺត្រូវសន្សំនៅធនា
គារ ដោយចាត់ទុកវាជាទុនសម្រាប់បង្កើតមុខរបររបស់អ្នក។ ក្រោយការសន្សំ រយៈពេល ៥ឆ្នាំ ទឹកប្រាក់
របស់អ្នកក្នុងធនាគារ នឹងកើនដល់ប្រហែល ៥,០០០ ដុល្លារអាមេរិក ហើយអ្នកអាចប្រើប្រាស់ប្រាក់
សន្សំនេះ ដើម្បីបើកកូនហាង ឬកូនក្រុមហ៊ុនមួយ។ ចូរចាប់ផ្ដើមការរកស៊ីរបស់អ្នក ដោយមុខជំនួញតូច
តាច ដោយសារថា អ្នកមិនទាន់មានបទពិសោធច្រើន ហើយបើខាត ក៏ខាតតិច។ ពេលមានបទ
ពិសោធក្នុងការរកស៊ីច្រើន និងរកបានប្រាក់ច្រើនជាងមុន អ្នកអាចគិតដល់ការពង្រីកមុខរបរ ដើម្បីជា
បង្អែករឹងមាំផ្នែកហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

និយាយអំពីប្រាក់ខែ នៅពេលចូលមកដល់ឆ្នាំទីពីរ ប្រសិនប្រាក់ខែរបស់អ្នក នៅតែត្រឹម ២,០០០យ័ន
នោះអ្នកគួរតែមានការខ្មាសខ្លួនឯង ដោយសារមិនទាន់បានអភិវឌ្ឍខ្លួនឯង ហើយចំនួននេះ ប្រាកដជា មិនអាចតាមទាន់នូវបញ្ហាទំនិញឡើងថ្លៃ។ ប្រសិនប្រាក់ខែឡើងដល់ ៣,០០០យ័ន(ប្រហែល ៥០០
ដុល្លារ) នោះអ្នកក៏នៅតែត្រូវធ្វើការដោយយកចិត្តទុកដាក់។ ចូរស្វែងរកការងារបន្ថែម ល្អបំផុតគឺធ្វើជា
បុគ្គលិកផ្នែកជំនួញ។ ប្រការនេះនឹងមានប្រយោជន៍ដល់មុខរបររបស់អ្នក នាពេលខាងមុខ។

ក្នុងអំឡុងពេលនេះ ចូរកុំចំណាយប្រាក់ច្រើនទៅលើសម្លៀកបំពាក់   តែត្រូវសន្សំសំចៃឱ្យបានជាអតិ
បរមា។   អ្នកអាចទិញអំណោយតិចតួច ជូនមិត្តភ័ក្ដិដែលអ្នកយល់ថា ពួកគេនឹងអាចជួយអ្នកបាន។

យុទ្ធសាស្ដ្រខាងលើ នឹងអាចជួយឱ្យអ្នកចាកផុតពីភាពក្រីក្រ និងក្លាយជាមនុស្សដែលមានកេរឈ្មោះ 
មានកិត្តិយសក្នុងសង្គម៕

No comments: